មួយពាន់រាត្រី
(ច្រៀងដោយ មាស សុខសោភា)
I. ប្រឹងទទឹងថ្ងៃលិច ខំរង់ចាំថ្ងៃរះ
ជំនះទាំងដឹងថាគ្មានសង្ឃឹម
ប្រឹងញញឹមក្នុងចិត្តខំគិតអ្វីដែលល្អ
រក្សាទាំងចិត្តស្មោះត្រដចាំបង
II. ទោះវេទនាជាប់កាយ ទទឹងថ្ងៃត្រឡប់
វិលមកបញ្ចប់ទុក្ខសោកព្រោះស្នេហ៏
កំពង់រង់ចាំក្បូន ទោះស្លាប់សូន្យមិនប្រែ
ចាំផ្លូវបងមកថ្មមថែស្នេហ៏ស្រី
R. ឱ!សង្សារអូនអើយ អូននឹកបងខ្លាំងណាស់ ម្តេចបំភ្លេចស្នេហ៏ចាស់ទុកអោយអូនរីងរៃ?
បងក៏បានសន្យាថាបងនិងវិលវិញ ឬបំភ្លេចសំដីបងសន្យាហើយស្ងួន
វិលវិញមកណាបងស្នេហ៏ស្នងអូនរង់ចាំ ទោះរាប់រយខែឆ្នាំ
អូននៅចាំប្រុសថ្លៃ ជាមួយអានុសា
បន្សល់ទុកអោយស្រី
គឺមួយពាន់រាត្រីបងរួមរស់ក្បែរអូន។
No comments:
Post a Comment